ឈុតសម្លៀកបំពាក់បង្ហាញខ្លួននៅព្រលានយន្តហោះបែប «សិចស៊ី» របស់ Wonyoung សមាជិកក្រុមចម្រៀងនារី IVE បានរងនូវរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គម នៅលើអត្ថបទព័ត៌មានដែលចុះផ្សាយពីការចេញដំណើររបស់នាង។
មតិលេចធ្លោដែលមានអ្នកគាំទ្រចុច Like ច្រើនសុទ្ធសឹងតែជាការរិះគន់ធ្ងន់ៗទៅលើ Wonyoung ដោយអ្នកខ្លះបានលើកយករឿងចម្រូងចម្រាសពី «អត្តចរិត» របស់នាងកាលពីមុនមកនិយាយឡើងវិញ ខណៈដែលអ្នកខ្លះទៀតបានវាយប្រហារចំៗទៅលើស្ទីលនៃការស្លៀកពាក់តែម្តង៖
«នាងគួរតែកែប្រែអត្តចរិតរបស់ខ្លួនឯងជាមុនសិនទៅ...»
«នាងពិតជាចេះតែស្លៀកពាក់មែន។ ហេតុអ្វីបានជាស្លៀកពាក់មើលទៅអន់/គ្មានតម្លៃម្ល៉េះ?»
«អ្នកណាម្នាក់គួរតែជួយយកចិត្តទុកដាក់លើការរៀបចំស្ទីលស្លៀកពាក់របស់ Wonyoung ផង។ តើស្លៀកពាក់ស្អីហ្នឹង?»
«ខាង Bulgari ប្រហែលជាស្អប់រឿងនេះហើយ។ ពួកគេប្រហែលជាចង់លុបរូបភាពនេះចោលទៀតផង»
«ពាក់ខ្សែដៃ Bulgari ជាមួយស្បែកជើងផ្ទាត់... ខាង Bulgari ប្រហែលជាឆ្ងល់ថា "តើមានរឿងអីកើតឡើងហ្នឹង?"»
«នាងនៅក្មេងសោះ តែស្ទីលស្លៀកពាក់មើលទៅបុរាណម៉េចមិនដឹង... តើសម័យនេះគេចាត់ទុកស្ទីលបែបហ្នឹងថាស្អាតដែរមែន?»



