គ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវបានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ស្វយ័តទីបេនៃប្រទេសចិន បន្ទាប់ពីការបាក់រលំផ្ទាំងទឹកកកនៅលើជួរភ្នំហិមាល័យ បានបង្កឱ្យកើតជាទឹកជំនន់ភ្លាមៗ (Flash Flood) យ៉ាងគំហុក បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦០ នាក់បានបាត់បង់ជីវិត និងមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។