គ្រោះមហន្តរាយធម្មជាតិដែលកើតឡើងដោយមិនបានព្រមានទុកជាមុន តែងតែបន្សល់ទុកនូវទិដ្ឋភាពសោកសៅ និងការបាត់បង់ឥតគណនា។ ជាក់ស្ដែង ហេតុការណ៍បាក់ផ្ទាំងទឹកកក (Glacier Collapse) នៅលើជួរភ្នំហិមាល័យដ៏ត្រជាក់ស្រេប បានបង្កឱ្យកើតជាទឹកជំនន់ភ្លាមៗដ៏កាចសាហាវ បោកបក់កាត់តំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ទីបេ ប្រទេសចិន បណ្ដាលឱ្យមនុស្សជាង ១៦០ នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។
ប៉ុន្តែ ចំកណ្ដាលខ្សែទឹកដ៏គំហុកដែលពោរពេញដោយភក់ និងកម្ទេចថ្ម ក៏ជាពេលដែលពន្លឺនៃ «វីរភាពមនុស្សធម៌» បានបញ្ចេញរស្មីយ៉ាងច្បាស់ផងដែរ។


