Teaser អាល់ប៊ុមថ្មីរបស់ Jennie សមាជិកក្រុម BLACKPINK ចម្លងស្នាគេ?

Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK កំពុងប្រឈមមុខនឹងរលកនៃការរិះគន់ និងការចោទប្រកាន់ពីបទលួចចម្លងគំនិត (Plagiarism) ពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គម បន្ទាប់ពីការបញ្ចេញរូបភាព Poster Teaser សម្រាប់អាល់ប៊ុមទោលថ្មីរបស់នាង។

កាលពីថ្ងៃទី ២៦ ខែសីហា Jennie បានបង្ហោះរូបភាព Poster Teaser ផ្លូវការ រួមជាមួយនឹងព័ត៌មានលម្អិតសម្រាប់ការកុម្ម៉ង់អាល់ប៊ុមទុកជាមុន (Pre-order)។

ទោះជាយ៉ាងណា ភ្លាមៗបន្ទាប់ពីរូបភាព Poster នេះត្រូវបានចែករំលែកជាសាធារណៈ វាក៏បានរងនូវការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរជុំវិញរឿងចម្លងស្នាដៃ ដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ឃើញថា ការរៀបចំទម្រង់ប្លង់រូប (Composition) និងការប្រើប្រាស់ពន្លឺពណ៌ (Color tones) មានទម្រង់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងបទ «Supernatural» របស់តារាចម្រៀង Ariana Grande និងអាល់ប៊ុម «Spiritual Ascension» របស់ក្រុមតន្ត្រី Cherie Amour។

Previous Post Next Post

Contact Form