នាង លីហ្សា ទៅលំហែកាយនៅអាមេរិក ស្លៀកប៊ីគីនីសិចស៊ីបង្អួតរាងដ៏ក្ដៅសាច់ ត្រឹមតែ ៩ ម៉ោង ផ្ទុះ Like ជិត ៣ លាន

សមាជិកជនជាតិថៃនៃក្រុមចម្រៀងនារី BLACKPINK កញ្ញា Lisa កំពុងធ្វើឱ្យបណ្ដាញសង្គមកក្រើកខ្លាំង ក្រោយពេលបញ្ចេញរូបថតវិស្សមកាលនៅរដ្ឋ Utah សហរដ្ឋអាមេរិក ដោយគ្រងឈុតប៊ីគីនីពណ៌ខ្មៅយ៉ាងសាមញ្ញ តែបង្កប់នូវភាពសិចស៊ីកម្រិតខ្ពស់ បង្ហាញរាងដ៏ស្រឡូនស្អាត និងទាក់ទាញភ្នែកនៅក្នុងអាងហែលទឹកកណ្ដាលទេសភាពភ្នំថ្មធម្មជាតិ។ រូបភាពទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រឹមតែរយៈពេលជាង ៩ ម៉ោងប៉ុណ្ណោះ មានអ្នកចុច Like ជិត ៣ លានដង ព្រមទាំងមានការបញ្ចេញមតិកោតសរសើរមិនដាច់ពីមាត់ថាជារូបសម្រស់ «តុក្កតាបាប៊ីមានជីវិត»។

ដំណើរកម្សាន្តនេះកើតឡើងចំពេលដែល Lisa កំពុងផ្ទុះពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្ដែងប្រុសថៃរូបសង្ហា Blue Pongtiwat បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញទទួលទានអាហារជាមួយឪពុកម្ដាយរបស់ Lisa នៅប្រទេសថៃ ព្រមទាំងវត្តមានរបស់លោក Blue ដើរតាមយ៉ាងស្ងប់ស្ងាត់អំឡុងពេល Lisa បង្ហាញខ្លួននៅទីក្រុងហុងកុង និងដំណើរកម្សាន្តផ្សេងទៀត។ ថ្វីបើមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីទាំងសងខាងយ៉ាងណាក្ដី ក៏អ្នកគាំទ្រជាច្រើននៅតែបន្តតាមដាន និងដាក់ការសង្ស័យថាតើដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកលើកនេះ មានវត្តមានរបស់លោក Blue ទៅជាមួយដែរឬយ៉ាងណា៕







Previous Post Next Post

Contact Form