ក្ដៅភ្នែក! តារាសម្ដែង Ankie Beilke វ័យ ៤៤ ឆ្នាំ បង្ហោះរូបលើគ្រែសង្ស័យអាក្រាតកាយ បង្អួតរាងក្ដៅសាច់មិនប្រណីដៃ

តារាសម្ដែងស្រីកូនកាត់ Ankie Beilke (貝安琪 / ប៉ី អានឈី) វ័យ ៤៤ ឆ្នាំ ដែលធ្លាប់សាងភាពលេចធ្លោក្នុងរឿងភាគទូរទស្សន៍ TVB ល្បីៗដូចជា «Line Walker» និង «Brother's Keeper» កំពុងធ្វើឱ្យបណ្ដាញសង្គមកក្រើកខ្លាំង ក្រោយពេលបញ្ចេញរូបថតលើគ្រែយ៉ាងក្លាហានជាច្រើនសន្លឹក ដែលសង្ស័យថានាងមិនបានស្លៀកសម្លៀកបំពាក់អ្វីទាំងអស់។ នៅក្នុងរូបភាពទាំងនោះ នាងបានគេងលើពូកពណ៌សសុទ្ធ ដោយគ្របដណ្ដប់តែភួយស្ដើងមួយផ្ទាំងបិទបាំងកន្លែងសំខាន់ៗ បង្ហាញសាច់ខ្នងដ៏រលោងស្រឡូន ត្រគាក និងគល់ភ្លៅយ៉ាងច្បាស់ក្រឡែត អមដោយក្រសែភ្នែកដ៏សិចស៊ី និងទាក់ទាញខ្លាំង។

Ankie Beilke គឺជាកូនស្រីរបស់ផលិតករជើងចាស់លោកស្រី Ankie Lau (劉香萍) និងធ្លាប់ធ្វើជាតារាម៉ូដែលតាំងពីក្មេងនៅប្រទេសអាល្លឺម៉ង់។ ថ្មីៗនេះ ប្រជាប្រិយភាពរបស់នាងបានស្ទុះឡើងខ្លាំងជាថ្មី តាមរយៈការដើរតួជាភរិយារបស់តារាសម្ដែង Lawrence Ng ក្នុងរឿង «Sinister Beings»។ ចំណែកឯជីវិតផ្ទាល់ខ្លួន បច្ចុប្បន្ននាងកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីជនជាតិកាណាដា Simon van Damme និងកូនប្រុស នៅក្នុងភូមិគ្រឹះប្រណិតតំបន់ Mid-Levels ទីក្រុងហុងកុង បន្ទាប់ពីធ្លាប់ឆ្លងកាត់រឿងរ៉ាវរកាំរកូសក្នុងគ្រួសារកាលពីពេលសម្រាលកូនមុនរៀបការកាលពីឆ្នាំ ២០១៦៕


Previous Post Next Post

Contact Form