អ្នកកាសែតម្នាក់ទម្លាយរឿងតារា K-Pop ស្រឡាញ់ប្រុសដូចគ្នា (Gay)

នៅក្នុងវិស័យ K-Pop តារាចម្រៀងមួយចំនួនបានប្រកាសបើកចំហខ្លួនឯងជាសមាជិកនៃសហគមន៍ LGBTQIA+។ ប៉ុន្តែ ដោយសារតែការរើសអើង និងការហាមឃាត់ក្នុងសង្គមនៅតែបន្តកើតមានចំពោះសមាជិកសហគមន៍នេះ វាមិនទាន់អាចទៅរួចទាំងស្រុងឡើយសម្រាប់តារាទាំងអស់ក្នុងការបង្ហាញពីអត្តសញ្ញាណពិតរបស់ពួកគេជាសាធារណៈនោះ។

ថ្មីៗនេះ អ្នកកាសែត K-Pop ម្នាក់បានរងនូវការរិះគន់យ៉ាងក្តៅគគុក ចំពោះការបង្ហោះសាររបស់នាងអំពីតារា K-Pop ម្នាក់ដែលជា Gay។ បុគ្គលិកទូរទស្សន៍ជនជាតិឥណ្ឌា Sakshma Srivastav ដែលធ្លាប់បានធ្វើកិច្ចសម្ភាសន៍ជាមួយក្រុម K-Pop ជាច្រើនកន្លងមក បានចែករំលែកការបង្ហោះមួយលើ Instagram ជាមួយនឹងចំណងជើងថា «សង្ឃឹមថារឿងនេះមិនធ្វើឱ្យអ្នកខូចចិត្តទៅចុះ»។ នៅក្នុងវីដេអូនោះ Srivastav បានបង្ហាញខ្លួននៅលើជើងហោះហើរ រួមជាមួយអត្ថបទសរសេរថា «នារីៗនាំគ្នាជ្រួលជ្រើមស្រឡាញ់តារាប្រុសរូបសង្ហាម្នាក់នោះ ខណៈដែលខ្ញុំដឹងការសម្ងាត់ថាគាត់ជា Gay»។

ទោះបីជានាងមិនបានបញ្ចេញឈ្មោះចំៗលើបុគ្គលណាម្នាក់ក៏ដោយ ការបង្ហោះនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកភ្លាមៗនៅលើបណ្តាញអ៊ីនធឺណិត។

មនុស្សជាច្រើនបានចាត់ទុកថា វាជារឿងមិនសមរម្យទាល់តែសោះដែលនាងយកអាថ៌កំបាំងរឿងភេទរបស់អ្នកដទៃមកទម្លាយ (Outing) គ្រាន់តែដើម្បីផលប្រយោជន៍នៃវីដេអូរបស់ខ្លួន ហើយនាងហាក់ដូចជាមានចេតនាបង្កប់ន័យថា ការដឹងថាតារាម្នាក់ជា Gay នឹងធ្វើឱ្យភាពទាក់ទាញរបស់តារារូបនោះធ្លាក់ចុះ។

Previous Post Next Post

Contact Form