Jungkook (BTS) ត្រូវបានការពាររឿងក្បាលទំពែក

Jungkook សមាជិកក្រុម BTS គឺជាសមាជិកចុងក្រោយបង្អស់ដែលបានក្លាយជាជនរងគ្រោះនៃការចោទប្រកាន់ដ៏ចម្លែកមួយ។

ទន្ទឹមនឹងស្តង់ដារសម្រស់ផ្សេងៗ តារា K-Pop (Idols) តែងតែត្រូវបានគេរំពឹងថានឹងមានសក់វែង ក្រាស់ និងពេញស្អាត។ នៅពេលដែលពួកគេមានសក់ស្អាត ពួកគេតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដ្បិតអីដោយសារតែការលាបពណ៌សក់ញឹកញាប់ តារា idol ជួនកាលធ្លាប់បានចែករំលែកនូវតិចនិកផ្សេងៗដើម្បីធ្វើឱ្យសក់របស់ពួកគេមើលទៅក្រាស់ជាងការពិត។

នៅក្នុងវីដេអូមួយដែលបច្ចុប្បន្នត្រូវបានលុបចោលទៅហើយនោះ មានការអះអាងថា Jungkook កំពុងជួបបញ្ហាជ្រុះសក់នៅបរិវេណកណ្តាលក្បាល (ផ្នែកកន្លែងពំនូតសក់)។ វីដេអូកាត់ខ្លីៗពីការប្រគំតន្ត្រី និងការ Live ផ្ទាល់ ត្រូវបានគេយកមកធ្វើជា «ភស្តុតាង» ដោយបង្ហាញឱ្យឃើញស្បែកក្បាលរបស់តារាប្រុសរូបនេះកាន់តែច្បាស់។

ទោះបីជាការជ្រុះសក់មិនមែនជារឿងខុសឆ្គងអ្វីក៏ដោយ ព្រោះវាបានកើតឡើងចំពោះមនុស្សជាច្រើនជុំវិញពិភពលោក រួមទាំងតារា idol ផ្សេងទៀតផងដែរនោះ ប៉ុន្តែអ្នកគាំទ្របានចេញមុខយ៉ាងរហ័សដើម្បីការពារ Jungkook ប្រឆាំងនឹងការចោទប្រកាន់ទាំងនេះ។ អ្នកគាំទ្រមួយចំនួនបានជឿជាក់ថា វីដេអូទាំងនោះត្រូវបានកាត់តក្នុងចេតនាអាក្រក់ ដើម្បីបំភ្លៃឱ្យឃើញថា Jungkook កំពុងជួបបញ្ហាជ្រុះសក់តែប៉ុណ្ណោះ។

Previous Post Next Post

Contact Form