ហ្វេនៗហូរឈាមច្រមុះ! DJ Lokyii បញ្ចេញរូបភាពស្រាតននគោកត្រាំទឹកក្ដៅនៅជប៉ុន



តារាស្រី DJ Lokyii (ឡុកយី) ដែលត្រូវបានគេស្គាល់ថាជា «ទេពធីតា DJ» ដ៏សិចស៊ី តែងតែនិយមបង្ហោះរូបភាពដុតរំភើបចិត្តអ្នកលេងអ៊ីនធឺណិតជាញឹកញាប់។ ថ្មីៗនេះ នាងបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសជប៉ុន ដើម្បីបើកទំព័រដំណើរកម្សាន្តបែប "Initial D" ដោយបានចាកចេញពីទីក្រុងតូក្យូដ៏អ៊ូអរ ទៅសម្រាកលម្ហែកាយត្រាំទឹកក្ដៅអុនសែន (Onsen) នៅតំបន់យជាយក្រុង។


ជាតារាស្រីម្នាក់ដែលហ៊ានលេងស្ទីលប្លែកៗ និងសិចស៊ីស្រាប់ លើកនេះ Lokyii បានបង្ហោះរូបភាពស្រាតននគោកពេលកំពុងត្រាំទឹកក្ដៅចែករំលែកនៅលើ Instagram ផ្ទាល់ខ្លួន។

ទោះបីជារូបភាពនោះថតបង្ហាញតែ «ខ្នងដ៏ស្រឡូនស្អាត» ពីខាងក្រោយក៏ដោយ ក៏វាគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកលេងបណ្តាញសង្គម «ហូរឈាមច្រមុះ» គ្រប់ៗគ្នាដែរ។ ហ្វេនៗជាច្រើនបានចូលទៅខមិនទទូចសុំមើលរូបភាពពីខាងមុខ ខ្លះទៀតសរសើរពីភាពសិចស៊ីអស្ចារ្យរបស់នាង និងមានអ្នកខ្លះទៀតសួររកទីតាំងព្រោះចង់ទិញសំបុត្រយន្តហោះទៅត្រាំទឹកក្ដៅជាមួយនាងភ្លាមៗ។


នៅពេលសារព័ត៌មានទាក់ទងទៅសាកសួរ Lokyii នាងបានសើច និងនិយាយថា រូបភាពដែលបង្ហោះនៅលើ Instagram នោះ គឺជារូបភាពតែមួយគត់ដែល «អាចបង្ហាញជាសាធារណៈបាន» ព្រោះរូបថតផ្សេងៗទៀតគឺសិចស៊ីខ្លាំងពេក រហូតដល់ហៀបនឹងខុសច្បាប់វិន័យបណ្តាញសង្គមទៅហើយ នាងខ្លាចហ្វេនៗមើលហើយហូរឈាមច្រមុះអស់ពីខ្លួន។

ទោះជាយ៉ាងណាក៏ដោយ នៅវគ្គចុងក្រោយ Lokyii ក៏បានទម្លាយរូបភាពមួយសន្លឹកទៀតដែលមើលទៅឃើញ «ច្បាស់ជាងមុនបន្តិច» និងសិចស៊ីជាងមុន ដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង។










Previous Post Next Post

Contact Form