មង្គលការ រ៉ាប៊ី និង Nick Taylor ចំណងដៃលុយដុល្លារទាំងដុំៗ ថែមទាំងគ្រឿងពេជ្រទៀត

ចំណង​ដៃ​ជា​លុយ​ដុល្លារ​ទាំង​ដុំ​ព្រម​ទាំង​គ្រឿង​ពេជ្រ​ទាំង​ឈុត​ដាក់​តម្រៀប​ត្រៀប​ត្រា​នៅ​ខាង​មុខ​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី​ដែល​កូន​ក្រមុំ​ត្រូវ​បាន​មហាជន​ស្គាល់​ថា​តារា​ចម្រៀង​រាង​តូច​ស្រឡូន រ៉ាប៊ី រី​ឯ​កូន​កំលោះ​ជា​កីឡាករ​បាល់ទាត់​ខ្មែរ-អាមេរិក Nick Taylor។

ទិដ្ឋភាព​ពិធី​សែន​ចង​ដៃ​​​របស់​តារា​ចម្រៀង​ស្រី​រូប​ស្រស់ រ៉ាប៊ី និង​បុរស​សង្ហា Nick Taylor នា​ព្រឹក​មិញ​កំពុង​ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​ឱ្យ​លាន់​មាត់​វ៉ោវ​ក្រោយ​បាន​ឃើញ​ចំណង​ដៃ​ដែល​ទទួល​បាន​ជា​លុយ​ដុល្លារ​សុទ្ធ​ៗ ​ព្រម​ជាមួយ​គ្រឿងពេជ្រ​១​ឈុត​យ៉ាង​ស្រស់​ស្អាត ដែលនេះ​ជា​ចំណង​​ដៃ​អាពាហ៍ពិពាហ៍​ដែល​បង​ប្អូន​សាច់​ញាតិ​ទាំង​សង​ខាង​ត្រៀម​រៀប​ចំ​សម្រាប់​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំង​ពីរ​ជា​ពិសេស​អ្នក​មាន​គុណ​របស់​កូន​កំលោះ​និង​កូន​ក្រមុំ​តែ​ម្ដង។ ដោយ​ឡែក ទិដ្ឋភាព​នៃ​ពិធី​សែន​ចង​ដៃ​របស់​តារា​ស្រី​រូប​ស្រស់​និង​កីឡាករ​បាល់ទាត់​រូប​សង្ហា​នេះ​ក៏​ត្រូវ​បាន​មហាជន​លាន់​មាត់​សរសើរ​ផង​ដែរ​ថា​មាន​ការ​រៀប​ចំ​បាន​យ៉ាង​ស្រស់​ស្អាត ​រី​ឯសម្លៀកបំពាក់​ក៏​សម​សួន​គួរ​ជា​ទី​ចាប់​អារម្មណ៍​និង​គាប់​ភ្នែក​អ្នក​ដែល​បាន​ឃើញ។

គួរ​ឱ្យ​ដឹង​ថា​មង្គល​ការ​តារា​ស្រី​និង​កីឡាករ​បាល់ទាត់​រូប​នេះ​មាន​ការ​ចូលរួម​ពី​បណ្ដា​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន ​ព្រម​ជាមួយ​អ្នក​ខាងក្រៅសិល្បៈ អ្នកជំនួញ​ និង​ម្ចាស់​ក្រុមហ៊ុន​ធំ​ៗ​នៅ​ក្នុង​ស្រុក​ផង​ដែរ៕
Previous Post Next Post

Contact Form