ឈប់ឆ្ងល់I! ឈុតមនុស្សប្រែក្លាយជាជ្រូកក្នុងរឿង «The Odyssey» ប្រើរបស់ជំនួយទាំងនេះ

ខ្សែភាពយន្តទេវកថាបុរាណដ៏អស្ចារ្យ «The Odyssey» ដឹកនាំដោយកំពូលអ្នកដឹកនាំរឿង Christopher Nolan កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យភាពយន្ត ក្រោយពីសៀវភៅពីក្រោយឆាក «Filming The Odyssey: Inside the Making of Christopher Nolan's Modern Epic» របស់អ្នកនិពន្ធ James Mottram បានទម្លាយពីអាថ៌កំបាំងនៃការថតឈុតឆាកដ៏ល្បីមួយ។ នៅក្នុងរឿងនោះ ឈុតដែលអាបធ្មប់ Circe (សម្ដែងដោយ Samantha Morton) ចាប់ច្របាច់ទម្រង់ខ្លួនទាហានរបស់ Odysseus ឱ្យក្លាយទៅជាសត្វជ្រូក គឺពុំមានប្រើប្រាស់បច្ចេកទេសកុំព្យូទ័រ CGI សូម្បីតែបន្តិចឡើយ។

ដើម្បីបង្កើតភាពប្រាកដនិយម និងបង្កអារម្មណ៍ព្រឺព្រួចដូចភាពយន្តបុរាណ «An American Werewolf in London» លោក Nolan បានជ្រើសរើសប្រើប្រាស់បច្ចេកទេសថតផ្ទាល់ (Practical Effects) ដោយរួមបញ្ចូលគ្នារវាង តុក្កតាអាយ៉ង ការផាត់មុខបែបពិសេស (Special FX Makeup) និងឧបករណ៍មេកានិកជីវសាស្ត្រ (Animatronics)។ វិធីសាស្ត្រនេះបានជួយឱ្យតួអង្គ Samantha Morton មិនចាំបាច់សម្ដែងនៅមុខផ្ទាំងក្រណាត់បៃតង (Green Screen) នោះទេ ប៉ុន្តែអាចប្រើដៃទទេប៉ះពាល់ និងធ្វើសកម្មភាព «ច្របាច់កែច្នៃទម្រង់មនុស្សទៅជាជ្រូក» ដោយផ្ទាល់នៅចំពោះមុខកាមេរ៉ាហ្វីល IMAX យ៉ាងជក់ចិត្ត៕

Previous Post Next Post

Contact Form