គ្រូពេទ្យស្រីម្នាក់សម្រេចចិត្តផ្អាកពិធីមង្គលការរបស់ខ្លួន ដើម្បីជួយសង្គ្រោះបុគ្គលិកចុងភៅខ្យល់គ

 វីដេអូមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពគ្រូពេទ្យស្រីម្នាក់ដែលកំពុងគ្រងឈុតកូនក្រមុំ បានចេញមុខពិនិត្យ និងព្យាបាលជំងឺជូនបុគ្គលិកចុងភៅដែលមិនស្រួលខ្លួន។

គ្រូពេទ្យស្រីរូបនេះបានទុកកិច្ចការនៃពិធីមង្គលការរបស់ខ្លួនមួយឡែកសិន ដើម្បីផ្តល់ការព្យាបាល និងការសង្គ្រោះបឋមបានទាន់ពេលវេលាដល់បុគ្គលិកដែលធ្លាក់ខ្លួនឈឺទាំងនោះ។ ក្រោយមក វីដេអូនៃសកម្មភាពនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត និងទង្វើដ៏ថ្លៃថ្លារបស់គ្រូពេទ្យស្រីរូបនេះ ព្រមទាំងចាត់ទុកថានេះជាគំរូដ៏ប្រពៃក្នុងការបម្រើមនុស្សធម៌ និងវិជ្ជាជីវៈពេទ្យ៕

Previous Post Next Post

Contact Form