កាលពីពេលថ្មីៗនេះ Jiyeon បានបង្ហោះរូបភាពធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសជាមួយគ្រួសារយ៉ាងសប្បាយរីករាយ និងបានទៅមើលការប្រគំតន្ត្រីរបស់ Beyoncé ថែមទៀតផង ដោយតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះ Jiyeon គឺអាវក្រៅរបស់នាង ដែលមានរូបយ័ន្តខ្មែរ មើលទៅស្រស់ស្អាតខ្លាំង។ អាវក្រៅដែលម្ចាស់បទ «Never Ever» ពាក់ជាប្រេន Kashiko របស់កូរ៉េស្រាប់តែម្ដង ស្ថិតក្នុង Collection 24FW Winter Holiday មានឈ្មោះថា Yantra Faux Leather jacket Black។ អាវស្បែកក្រៅពណ៌ខ្មៅមានរូបយ័ន្តខ្មែរ ដែលតារា K-Pop នោះពាក់មានតម្លៃ ១៦៥ ០០០ វ៉ុន ឬស្មើនឹងជាង ១១៧ ដុល្លារ។
បន្ទាប់ពីលែងលះជាមួយអតីតស្វាមី Hwang Jae Gyun កាលពីឆ្នាំមុនហើយ Jiyeon ត្រូវបានគេសង្កេតឃើញថាទទួលបានការលួងលោមជាច្រើនពីមិត្តភក្ដិ និងមនុស្សជុំវិញខ្លួន។ មិនត្រឹមតែដើរកម្សាន្តឡើយ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ក៏បានចូលរួមកម្មវិធីមង្គលការមិត្តរួមក្រុម T-ara គឺ Hyomin ថែមទៀតផង។
ការខកចិត្តក្នុងរឿងស្នេហាមិនបានធ្វើឲ្យ Park Ji-yeon ថមថយសម្រស់ឡើយ ពោលគឺនាងនៅតែស្រស់ស្អាតមិនប្រែសោះ៕