សែន រ៉ាឌី ដែលជាអតីតជើងខ្លាំងប្រដាល់គុនខ្មែររបស់ប្រទេសកម្ពុជា នឹងត្រឡប់មកកាន់សង្វៀនប្រកួតសារជាថ្មី ខណៈមានការគាំទ្រយ៉ាងច្រើនកុះករពីអ្នកស្នេហាកីឡាប្រដាល់ ជាពិសេសអ្នកគាំទ្ររបស់ខ្លួន។


កាលពីពេលថ្មីៗនេះ សែន រ៉ាឌី បានធ្វើការបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងអំពីបំណងចង់ចូលឡើងសង្វៀនជាថ្មី បើសិនជាមានការគាំទ្រ ជាមួយនឹងការស៊ែរចែករំលែកចំនួន ១០០០ស៊ែរ។ ដោយលោកបាននិយាយថា «គុនខ្មែររីកចំរើនដោយសារអ្នកគាំទ្រ ដូច្នេះហើយដើម្បីអបអរសាទរឆ្នាំថ្មី2025នេះ ខ្ញុំបាទកីឡាករ សែន រ៉ាឌី នឹងឡើងប្រកួតក្នុងសង្វៀនគុនខ្មែរសារជាថ្មី ប្រសិនបើការផុសមួយនេះបានចំនួនអ្នកស៊ែរ Share ដល់ 1000នាក់។ ម៉ាត់ណាម៉ាត់នឹង 5ទឹក ហ្គង់ធម្មតា, 3ទឹកខ្ចិលវ៉ៃលឿនពេក ហើយសូមបញ្ជាក់ មិនមែនឡើងទៅបង្ហាញក្បាច់គុនខ្មែរទេ គឺឡើងទៅធ្វើសង្គ្រាម»។