បុរសម្នាក់ឈ្មោះ Cortlandt Koerwitz បានប្រើប្រាស់ស្ប្រាយបាញ់ការពារខ្លាឃ្មុំ (Bear Spray) ដើម្បីដេញខ្លាឃ្មុំដ៏ធំមួយក្បាល ដែលបានស្ទុះមកបម្រុងខាំរូបលោក នៅខាងក្រៅយានដ្ឋាននៃផ្ទះលំហែកាយក្បែរបឹង Tahoe រដ្ឋកាលីហ្វ័រញ៉ា អំឡុងថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិ (៤ កក្កដា)។
ហេតុការណ៍៖ កូនស្រីរបស់លោកបានឃើញខ្លាឃ្មុំកំពុងកាយធុងសំរាម ហើយជំនួសឱ្យការរត់គេចខ្លួនដូចរាល់ដង ខ្លាឃ្មុំនោះបែរជាដើរមកជិតពួកគេ។ ភ្លាមៗនោះ លោក Koerwitz បានស្ទុះទៅយកស្ប្រាយបាញ់ខ្លាឃ្មុំដែលទុកក្បែរទ្វារយានដ្ឋាន ហើយបាញ់សំដៅទៅរកវាចំពេលដែលវាស្ទុះមក។
ផលប៉ះពាល់៖ ក្រៅពីដេញខ្លាឃ្មុំបានសម្រេច សារធាតុហុយចេញពីស្ប្រាយនោះក៏បានហើរមកប៉ះភ្នែករបស់លោកផ្ទាល់ផងដែរ។ លោកបានបញ្ជាក់ថា ការឃើញខ្លាឃ្មុំនៅក្នុងតំបន់នោះជារឿងធម្មតាទេ តែសកម្មភាពកាចសាហាវ និងដេញខាំមនុស្សបែបនេះ គឺជារឿងកម្រជួបណាស់។



