តារា adult ជប៉ុន សម្រេចចិត្តផ្អាកការងារ ក្រោយត្រូវបង្ខំឱ្យយកសាកសពឆ្មាមកស្ទូឌីយោដើម្បីថតរឿង



តារា adult ជនជាតិជប៉ុនវ័យ ២៦ ឆ្នាំ កញ្ញា Nene Tanaka (田中寧寧) បានប្រកាសផ្អាករាល់សកម្មភាពការងារទាំងអស់នៅក្នុងវិស័យនេះ ក្រោយរងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ (Trauma) ពីការបង្ខំឱ្យថតរូបទាំងចិត្តខ្ទេចខ្ទាំ ក្នុងថ្ងៃដែលសត្វចិញ្ចឹមរបស់នាងបានស្លាប់។

  • ហេតុការណ៍អមនុស្សធម៌៖ នៅថ្ងៃថត សត្វឆ្កែដែលជាទីស្រឡាញ់របស់នាងបានងាប់ភ្លាមៗ ធ្វើឱ្យនាងបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែខាងអ្នកគ្រប់គ្រង (Manager) បានបង្ខំអូសនាងទៅកន្លែងថត និងប្រាប់ផលិតករថា «នាងនៅតែអាចថតបាន»។ គ្មានជម្រើស នាងត្រូវបង្ខំចិត្តច្រកសាកសពឆ្កែរបស់នាងក្នុងកាបូបរក្សាភាពត្រជាក់ (Ice bag) យកទៅកន្លែងថតជាមួយ។

  • ការឈឺចាប់ផ្លូវចិត្ត៖ នាងបានទម្លាយទាំងការឈឺចាប់ថា បុគ្គលិកនៅទីនោះគ្មានការអាណិតអាសូរឡើយ ថែមទាំងមកពន្លឿនទារថតបន្តទាំងនាងកំពុងយំ។ អ្វីដែលធ្វើឱ្យនាងខ្ពើមរអើម និងរងរបួសផ្លូវចិត្តបំផុតនោះគឺ «ត្រូវប្រើដៃដែលទើបតែអង្អែលសាកសពឆ្កែ ទៅអង្អែលរាងកាយតួប្រុស»

  • ការឆ្លើយតប៖ អ្នកជំនាញក្នុងវិស័យនេះបានចេញមុខរិះគន់ផលិតកម្មយ៉ាងចាស់ដៃចំពោះការគិតតែពីផលប្រយោជន៍ និងខ្វះមនុស្សធម៌ ខណៈដែលខាងក្រុមហ៊ុនរបស់នាងមិនទាន់ចេញមុខបកស្រាយណាមួយនៅឡើយទេ រីឯអ្នកគាំទ្រសម្តែងការអាណិតអាសូរដល់នាងគ្រប់ៗគ្នា។




































Previous Post Next Post

Contact Form