គ្មានស្រីម្នាក់ណាដែលថាមិនស្អាតនោះទេ បើស្រីៗទាំងនោះមិនរៀបចំខ្លួនឲ្យមើលទៅសាកសម ហើយខ្ជឹលធ្វើខ្លួនតែប៉ុណ្ណោះដែលមិនស្អាត។ ពេលខ្លះមិនចាំបាច់តុបតែងមុខធ្ងន់ៗ ឲ្យតែចេះរៀបចំតុបតែងធ្វើរឿង៤យ៉ាងនេះ នោះក៏ធ្វើឲ្យនារីៗមើលទៅស្រស់ស្អាតបានដែរ ៖
១ នារីគួរតែថែរក្សាស្បែកឲ្យស្អាត៖ ការថែរក្សាស្បែកបានត្រឹមត្រូវនឹងជួយឱ្យស្បែករបស់អ្នកភ្លឺ និងរលោង មើលទៅឃើញស្អាត ឲ្យតែអ្នកចេះ ថែស្បែកដូចជា លាងស្អាតស្បែកនៅពេលងូតទឹក ខាត់ស្បែកផ្តល់សំណើមស្បែក និងលាបឡេការពារកំដៅថ្ងៃ ធ្វើបែបនេះដើម្បីឲ្យស្បែកមើលទៅភ្លឺរលោង ស្អាត។ ២ សាត់សក់ឲ្យមានរបៀប៖ ការកាត់សក់ឲ្យមានរាងស្អាត មានរបៀប គឺជារឿងល្អបំផុតសម្រាប់នារី ព្រោះសក់ក៏អាចលើកសម្រស់នារីមួយផ្នែកដែរ ដូចនេះវាក៏សំខាន់សម្រាប់នារីដែរ ។ បើកាលណានារីមានសក់រញ៉េរញ៉ៃ រឹងមិនរលោង ក៏ធ្វើឲ្យបាត់សម្រស់របស់នារីដែរ។
៣ គូរចិញ្ចើមឲ្យមើលទៅស្អាត សាកសមទម្រង់មុខ៖ ចិញ្ចើមគឺជាផ្នែកដ៏សំខាន់សម្រាប់ទម្រង់មុខរបស់មនុស្សម្នាក់ៗ កាលណាមានចិញ្ចើមស្អាត ក៏ធ្វើឲ្យលើកទម្រង់មុខមើលទៅទាក់ទាញដែរ ព្រោះចិញ្ចើមស្ថិតនៅលើផ្ទៃមុខ ដូចនេះបើគូរចិញ្ចើមស្អាតក៏ឃើញមុខស្អាតដែរ។ ៤ ត្របកភ្នែកធម្មជាតិ៖ ត្របកភ្នែកស្អាតគឺជារឿងសំខាន់មួយផ្នែកទៀតហើយ ក្នុងការជួយបង្កើនសម្រស់របស់នារី ត្របកភ្នែកធម្មជាតិនឹងបង្កើតសម្រស់ដ៏ស្រទន់ និងជួយឱ្យមុខរបស់អ្នកប្រែជាស្រួច ដោយមិនចាំបាច់ត្រូវផាត់មុខធ្ងន់ៗ។
ដូចនេះ សូមនារីៗត្រូវចាំថា គ្មាននារីណាម្នាក់អាក្រក់នោះទេ គឺមានតែនារីដែលមិនចេះតុបតែងរាងកាយរបស់ខ្លួនឲ្យមើលទៅស្អាតតែប៉ុណ្ណោះដែលមិនស្អាត។