ទីបំផុតទំនាស់រវាងសិល្បៈទាំងពីរទម្រង់បានបញ្ចប់ហើយ ក្រោយ Khmer1Jivit ចេញមុខសុំទោសរៀមច្បងទាំងពីរ

ទីបំផុតទំនាស់រវាងសិល្បៈទាំងពីរទម្រង់បានបញ្ចប់ហើយ ក្រោយ Khmer1Jivit ចេញមុខសុំទោសរៀមច្បងទាំងពីរ និងបញ្ជាក់ថា ជាកំហុសក្នុងការប្រើពាក្យពេច៍ តាមពិតទៅលោកជាហ្វេនរបស់រៀមច្បងទាំងពីរផងដែរ។ 

តាមការបង្ហោះពី Khmer1Jivit បានអោយដឹងថា៖ ជាតំបូង ខ្ញុំសូមសរសេីរដល់បងប្រុស Khem Real ចំពោះការរាប់អានហើយក៏ធ្លាប់ធ្វើការជាមួយគ្នាកន្លងមក បងក៏យល់ពីខ្ញុំច្រើន ហើយបងតែងតែឈរនៅកណ្តាលបានសម្របសម្រួលការយល់ច្រឡំ មួយចំនួននិយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ... ខ្ញុំទទួលស្គាល់ថាការប្រើក្រៀមភាសារបស់ខ្ញុំក្នុង Podcastមួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន។ 

 Khmer1Jivit បានអោយដឹងទៀតថា៖ ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សេរីមន្តនិង រៀមច្បង ព្រាប សុវត្តិ ឡេីយ . បេីសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអាធ្យាស្រ័យពីររៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព សង្ឃឹមថាបងប្អូនទាំងអស់យល់ពីខ្ញុំដូចគ្នា ខ្ញុំក៏សូមបញ្ចប់បញ្ហាដោយត្រឹមនេះ ខ្ញុំនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់ខ្ញុំដូចដើម ពីខ្ញុំបាទ Khmer1Jivit ៕

 


Previous Post Next Post

Contact Form